Home » Crop planting » បច្ចេកទេសដាំខ្ញីក្នុងបាវ

បច្ចេកទេសដាំខ្ញីក្នុងបាវ

បច្ចេកទេសដាំខ្ញីក្នុងបាវ

ការរៀបចំសម្រាប់ដាំ




  1. បាវ ២៥ឬ៥០គីឡូ
  2. មើមពូជខ្ញី
  3. ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស អង្កាម និងកម្ទេចស្លឹកឈើ

វិធីដាំ

  • បើយកបាវ៥០គីឡូ ត្រូវបត់វាយកត្រឹមពាក់កណ្តាល តែបើបាវ២៥គីឡូ មិនបាច់បត់ទេ និងដាក់គម្លាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
  • ចាក់ល្បាយជីចូលក្នុងបាវនោះកំពស់៣តឹក
  • យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល ជម្រៅកន្លះតឹក
  • យកចំបើងគ្របពីលើ ហើយដាក់ការ៉ុងដែលដាំ នៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក

ការថែទាំ និងប្រមូលផល

  • ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជី កំប៉ុសរាល់២អាទិត្យម្តង
  • ធ្វើការសម្អាតស្មៅចេញ
  • អាយុចាប់ពី៤-៥ខែ អាចប្រមួលផលបានហើយ

ប្រភព៖ បច្ចេកទេសដាំខ្ញីក្នុងបាវ

 




Leave a Comment