បច្ចេកទេសដាំផ្លែពពាយ

បច្ចេកទេសដាំផ្លែពពាយ

ការត្រៀមដី




  • ភ្ជួរដីឲ្យបានជម្រៅប្រមាណជា ២៥-៣០សង់ទីម៉ែត្រ
  • ហាលដីទុកចោលប្រមាណជា៧ថ្ងៃ ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រោយដីឲ្យល្អិត
  • លើកជារងដោយមានទុកផ្លួវដើរ និងត្រៀមដាំជាការស្រេច

វិធីដាំដុះ

  • ចម្ងាយពីដើមមួយទៅដើមមួយ ៦០សង់ទីម៉ែត្រ និងចម្ងាយពីជួរមួយទៅជួរមួយ ១០០សង់ទីម៉ែត្រ
  • ជីករន្ធដាក់ដាំជម្រៅប្រមាណជា ២សង់ទីម៉ែត្រ ទម្លាក់គ្រាប់ពូជប្រមាណជា ៥គ្រាប់ក្នុងរន្ធនិមួយៗ រោយដីគ្របពីលើស្តើងៗ
  • គ្របពីលើរងដោយចំបើងស្ងួត រួចស្រោចទឹកឲ្យ សើមជោគ
  • បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណ ១-២សបា្តហ៍ ដកបំបែកចេញឲ្យនៅសល់ក្នុងមួយ គុម្ពតែ៣ដើម
  • ការធ្វើទ្រើងពពាយមានវិធីធ្វើច្រើនបែប៖
  1. ទ្រើងទោល៖ ដោតត្រង់គុម្ពពពាយ ទុកឲ្យដើមវារតោងឡើង
  2. ទ្រើងបែបគូ៖ ដោតបង្គោលទ្រើងតាម បណ្តោយរង ហើយចាប់ចុងបង្គោលទ្រើង ចងជាគូៗ រួចយកសំណាញ់មកគ្របពីលើ ក៏បាន ត្រូវឧស្សាហ៍ចាប់ចុងត្រួយ ដើមពពាយឲ្យព័ទ្ធនឹងបង្គោលទ្រើង ដើម្បីឲ្យដើមពពាយឆាប់ឡើងពេញទ្រើង

វិធីថែរក្សា

  • ការស្រោចទឹក៖ ស្រោចទឹក១ថ្ងៃ ១-២ដងជា រៀងរាល់ថ្ងៃ
  • ការដាក់ជី៖ បន្ទាប់ពីដាក់ដាំបាន៣០ថ្ងៃរួចហើយ ដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ ១០០ក្រាម ក្នុង១គុម្ព រៀងរាល់១៥ថ្ងៃ ឬអាស្រ័យលើភាព សម្បូរជីរជាតិរបស់ដី

ការការពារ និងការកម្ចាត់សត្រូវដំណាំ

  • បាញ់ទឹកត្រាំឱសថបុរាណបណ្តេញសត្វល្អិត ដែលត្រាំពីដើមស្តៅរៀងរាល់៧ថ្ងៃម្តង ដើម្បីការពារ និងកម្ចាត់សត្រូវដំណាំ ដូចជាដង្កូវស៊ីត្រួយ មេរោគក្រា ដង្កូវស៊ីក្តិប⁣
  • ក្នុងករណីដែលមានឆ្លងរាលដាលរបស់ដង្កូវស៊ី ត្រួយធ្ងន់ធ្ងរ អាចបាញ់ទឹកត្រាំថ្នាំឆួល លាយជាមួយកាកស្ករត្នោតបន្ថែម ដោយបាញ់ ក្នុងអំឡុងម៉ោង៨ទៅ៩ព្រឹក រៀងរាល់ថ្ងៃរហូត ទាល់តែលែងមានការឆ្លងរាលដាល
  • ឧស្សាហ៍កម្ចាត់ពពួកស្មៅ ដើម្បីកុំឲ្យកើតការ ដណ្តើមទឹក និងជីវជាតិពីដី ហើយថែមទាំងអាច ជាកន្លែងស្នាក់នៅរបស់សត្វល្អិតសត្រូវដំណាំ

ការប្រមូលផល

  • នៅពេលដើមពពាយមានអាយុបាន៧០ទៅ៨០ថ្ងៃ អាចប្រមូលផលបានហើយ
  • គួរបេះក្នុងអំឡុងពេលដែលថ្ងៃមិនស៊ូវក្តៅ បេះនៅពេលព្រឹកឬពេលល្ងាចក៏បានព្រោះស្រទាប់ផ្លែពពាយហាក់ដូចជារាងស្តើង
  • បើបេះក្នុងអំឡុងពេលក្តៅខ្លាំង នឹងធ្វើឲ្យស្រទាប់ ផ្លែពពាយឆាប់ជាំ ហើយកន្ត្រកឬកញ្ច្រែងដែល ទុកផ្លៃពពាយគួរទ្រាប់ដោយស្លឹកចេក ដើម្បីការពារភាពស្រស់ខ្ចីរបស់ផ្លែពពាយ

អត្ថប្រយោជន៍

  • ជួយសម្រួលដល់ចង្វាក់បេះដូងឲ្យប្រក្រតី
  • វីតាមីនBជួយបង្កើនភាពចងចាំ
  • សម្បូរជាតិសរសៃ ជួយពង្រឹងប្រព័ន្ធរំលាយ អាហារ
  • ប្រូតេអ៊ីនផ្តល់ថាមពល និងជួយឲ្យមានការលូត លាស់ដល់រាងកាយ
  • ផ្ទុកនៅវីតាមីនC ជួយប្រឆាំងរ៉ាឌីកាល់សេរី និង ការពារកោសិកា

ប្រភព៖ បច្ចេកទេសដាំផ្លែពពាយ 




Leave a Reply

x

*required

This site uses Akismet to reduce spam. Learn how your comment data is processed.