Home » Fertilizers » វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

ធាតុផ្សំ

  1. សណ្តែកសៀង​១គីឡូក្រាម
  2. សំបកផ្លែម្នាស់មានសាច់ជាប់ខ្លះ ២គីឡួក្រាម
  3. ស្ករងូ​៣គីឡូក្រាម
  4. ទឹកចម្រាញ់ចេញពីកូនចេក​១លីត្រ​(យកកូនចេក​ចម្រាញ់ឲ្យម៉ដ្ឋ​រួចលាយជាមួយស្ករងូ​១លីត្រ​រក្សាទុកវា​១០ថ្ងៃ​រួចយកទឹកវាមកប្រើ)
  5. ទឹកដូង​១០លីត្រ
  6. ធុងជ័រដែលមានចំណុះ​៣០លីត្រ​និងមានគម្រប

វិធីធ្វើ

  • ដាក់សណ្តែកសៀងចូលក្នុងធុង
  • ហាន់សំបកម្នាស់ជាចំណិតតូចៗដាក់ចូល
  • ដាក់ស្ករល្ងូរ ​៣គីឡូក្រាម ​ទឹកចម្រាញ់ពីកូនចេក​​១លីត្រចូល​ រួចកូរឲ្យសព្វ គ្របរក្សាទុករយៈពេល​ ១៤ថ្ងៃ

វិធីប្រើ

  • លាយទឹកថ្នាំខាងលើ ២ស្លាបព្រាបាយ ជាមួយទឹក​ ២០លីត្រ ស្រោចជាប្រចាំលើដំណាំបន្លែដាំយកស្លឹកផ្សេងៗ

អត្ថប្រយោជន៍

  • ជួយឲ្យដំណាំ និងបន្លែលូតលាស់ស្លឹកបានល្អ និងជួយឫសរបស់វាផងដែរ
  • វត្ថុធាតុដើមងាយរក​ ចំណាយតិច ទទួលបាន​ប្រសិទ្ធិភាពខ្ពស់

ប្រភព៖ វិធីធ្វើជី

 

Leave a Comment