Home » Animal Farming » វិធីព្យាបាលចៃតុកែ លើគោ និងក្របី

វិធីព្យាបាលចៃតុកែ លើគោ និងក្របី

មានវិធីព្យាបាលចៃតុកែលើគោ និងក្របី ដែលមានលក្ខណៈសាមញ្ញ ហើយអាចជ្រើសរើសយកវិធីណាមួយក៏បាន ដូចខាងក្រោមនេះ៖

១. ចាប់បូតចៃតុកែដោយដៃដុតចោល ឬឲ្យមាន់ស៊ី

២.​ លាយអំបិល ២ខាំ ជាមួយទឹក ៤លីត្រ យកទៅជូតលើខ្លួនសត្វគោ

៣. យកអំបិល ១០០ក្រាម និងប្រេងដូតពាក់កណ្តាលកន្លះលីត្រ យកទៅស្ងោរឲ្យពុះ រួចទុកឲ្យត្រជាក់ ហើយយកមកលាបលើខ្លួនសត្វ

៤. លាយប្រេងដូង ១ពែងតែ ស្ពាន់ធ័រ ១ខាំ ម្សៅល្មៀតកន្លះខាំ លាយបញ្ចូលគ្នាដាំឲ្យពុះ រួចទុកឲ្យត្រជាក់ យកមកលាបលើខ្លួនសត្វ

៥. ត្រាំទឹកថ្នាំជក់ក្នុងទឹក ១លីត្រ និងថែមអំបិល ១ស្លាបព្រា កូរឲ្យសព្វក្នុងទឹក រួចយកទឹកថ្នាំជក់នេះជ្រលក់ទឹកជូតលើខ្លួនសត្វ ពិសេសកន្លែងដែលចៃតុកែខាំ

៥. យកគ្រាប់ទៀបបាយ ឬទៀបស្វិត ចំនួន១គីឡូក្រាម គ្រាប់ល្ពៅ១គីឡូក្រាម និងស្លឹកថ្នាំ២ខាំ យកមកផ្សំបញ្ចូលគ្នា ហើយត្រាំទុកក្នុងទឹក២លីត្រ រក្សាទុកក្នុងរយៈពេល១៤ម៉ោង បន្ទាប់មកយកវាទៅលាបលើខ្លួនសត្វ

វិធានការការពារ

  • ធ្វើអនាម័យនៅក្រោលគោក្របី បើមានស្មៅខ្ពស់ត្រូវកាត់ចេញ និងសម្អាតកុំឲ្យមានសម្រាម ថ្លុកទឹកដក់នៅក្បែរក្រោល
  • ឧស្សាហ៍ផ្តល់អំបិលឲ្យសត្វស៊ី និងព្រួសទឹកអំបិលលើខ្លួនសត្វ
  • ការពារកំឲ្យសត្វដើរទៅប៉ះសត្វដែលមានចៃតុកែរាតត្បាត
  • អាចព្រលែងមាន់ចូលទៅក្នុងក្រោល ដើម្បីឲ្យមានចឹកចៃតុកែ

ប្រភព៖ ផ្សារកសិកម្មយើង

Leave a Comment