Try looking in the monthly archives. January 2018

បច្ចេកទេសដាំផ្លែពពាយ

បច្ចេកទេសដាំផ្លែពពាយ ការត្រៀមដី ភ្ជួរដីឲ្យបានជម្រៅប្រមាណជា ២៥-៣០សង់ទីម៉ែត្រ ហាលដីទុកចោលប្រមាណជា៧ថ្ងៃ ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រោយដីឲ្យល្អិត លើកជារងដោយមានទុកផ្លួវដើរ និងត្រៀមដាំជាការស្រេច វិធីដាំដុះ ចម្ងាយពីដើមមួយទៅដើមមួយ ៦០សង់ទីម៉ែត្រ និងចម្ងាយពីជួរមួយទៅជួរមួយ ១០០សង់ទីម៉ែត្រ ជីករន្ធដាក់ដាំជម្រៅប្រមាណជា ២សង់ទីម៉ែត្រ ទម្លាក់គ្រាប់ពូជប្រមាណជា ៥គ្រាប់ក្នុងរន្ធនិមួយៗ រោយដីគ្របពីលើស្តើងៗ គ្របពីលើរងដោយចំបើងស្ងួត រួចស្រោចទឹកឲ្យ សើមជោគ បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណ ១-២សបា្តហ៍ ដកបំបែកចេញឲ្យនៅសល់ក្នុងមួយ គុម្ពតែ៣ដើម ការធ្វើទ្រើងពពាយមានវិធីធ្វើច្រើនបែប៖ ទ្រើងទោល៖ ដោតត្រង់គុម្ពពពាយ ទុកឲ្យដើមវារតោងឡើង ទ្រើងបែបគូ៖ ដោតបង្គោលទ្រើងតាម បណ្តោយរង ហើយចាប់ចុងបង្គោលទ្រើង ចងជាគូៗ រួចយកសំណាញ់មកគ្របពីលើ ក៏បាន ត្រូវឧស្សាហ៍ចាប់ចុងត្រួយ ដើមពពាយឲ្យព័ទ្ធនឹងបង្គោលទ្រើង ដើម្បីឲ្យដើមពពាយឆាប់ឡើងពេញទ្រើង វិធីថែរក្សា ការស្រោចទឹក៖ ស្រោចទឹក១ថ្ងៃ ១-២ដងជា រៀងរាល់ថ្ងៃ ការដាក់ជី៖ បន្ទាប់ពីដាក់ដាំបាន៣០ថ្ងៃរួចហើយ ដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ ១០០ក្រាម ក្នុង១គុម្ព រៀងរាល់១៥ថ្ងៃ ឬអាស្រ័យលើភាព សម្បូរជីរជាតិរបស់ដី ការការពារ […]

Continue Reading...