Try looking in the monthly archives. March 2018

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ ធាតុផ្សំ សណ្តែកសៀង​១គីឡូក្រាម សំបកផ្លែម្នាស់មានសាច់ជាប់ខ្លះ ២គីឡួក្រាម ស្ករងូ​៣គីឡូក្រាម ទឹកចម្រាញ់ចេញពីកូនចេក​១លីត្រ​(យកកូនចេក​ចម្រាញ់ឲ្យម៉ដ្ឋ​រួចលាយជាមួយស្ករងូ​១លីត្រ​រក្សាទុកវា​១០ថ្ងៃ​រួចយកទឹកវាមកប្រើ) ទឹកដូង​១០លីត្រ ធុងជ័រដែលមានចំណុះ​៣០លីត្រ​និងមានគម្រប វិធីធ្វើ ដាក់សណ្តែកសៀងចូលក្នុងធុង ហាន់សំបកម្នាស់ជាចំណិតតូចៗដាក់ចូល ដាក់ស្ករល្ងូរ ​៣គីឡូក្រាម ​ទឹកចម្រាញ់ពីកូនចេក​​១លីត្រចូល​ រួចកូរឲ្យសព្វ គ្របរក្សាទុករយៈពេល​ ១៤ថ្ងៃ វិធីប្រើ លាយទឹកថ្នាំខាងលើ ២ស្លាបព្រាបាយ ជាមួយទឹក​ ២០លីត្រ ស្រោចជាប្រចាំលើដំណាំបន្លែដាំយកស្លឹកផ្សេងៗ អត្ថប្រយោជន៍ ជួយឲ្យដំណាំ និងបន្លែលូតលាស់ស្លឹកបានល្អ និងជួយឫសរបស់វាផងដែរ វត្ថុធាតុដើមងាយរក​ ចំណាយតិច ទទួលបាន​ប្រសិទ្ធិភាពខ្ពស់ ប្រភព៖ វិធីធ្វើជី  

Continue Reading...

វិធីដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍

វិធីដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍ ការរៀបចំសម្រាប់ដាំ ដំបូងត្រូវបណ្តុះកូនពូជសម្រាប់ដាំជាមុនសិន យកបាវស៊ីម៉ង់ត៍ដែលប្រើរួចទៅលាងជម្រះជាតិ ស៊ីម៉ង់ត៍អោយអស់ដើម្បីកុំឲ្យប៉ះពាល់ដល់បន្លែ ដីស្រែស្រទាប់លើ ដីបាតត្រពាំង ឬបឹង លាយជាមួយលាមកគោស្ងួត និងកម្ទេច ស្លឹកឈើងាប់ វិធីដាំ យកដីស្រែស្រទាប់លើ ដីបាតត្រពាំង ឬបឹង លាយជាមួយលាមកគោស្ងួត និងកម្ទេច ស្លឹកឈើងាប់ហើយដាក់ក្នុងបាវស៊ីម៉ង់ត៍ រួចយកកូនស្ពៃ មកដាក់ជាការស្រេច ត្រូវយកចំបើងមកគ្រប់គល់ស្ពៃ ការថែទាំ ការស្រោចទឹកត្រូវស្រោចពេលព្រលឹម ត្រូវការពារមាន់ ទា និងសត្វបក្សីផ្សេងៗកុំឲ្យចឹក បំផ្លាញបន្លែ ប្រភព៖ វិធីដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍

Continue Reading...