Try looking in the monthly archives. April 2018

វិធីធ្វើទឹកខ្ញីដើម្បីសុខភាព

វិធីធ្វើទឹកខ្ញីដើម្បីសុខភាព វិធីធ្វើទឹកខ្ញីដើម្បីសុខភាព យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជា ចំណិតតូចៗ ដាក់ដាំទឹកប្រមាណ0,៧លីត្រឲ្យពុះ ដាក់ខ្ញីចូលរម្ងាស់រយៈពេល១៥នាទី រួចទុកឲ្យត្រជាក់ ទទួលទានម្តងប្រមាណ១០០មីលីលីត្រ​ ដោយប្របាច់ក្រូចឆ្មារបន្តិច បន្ថែមទឹកឃ្មុំមួយស្លាបព្រា​កាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកកកតាមចំណូលចិត្ត ទទួលទានជាប្រចាំ១ថ្ងៃម្តង អត្ថប្រយោជន៍នៃខ្ញី ជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងបេះដូង កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះ ការពារជំងឺមហារីក កាត់បន្ថយអាការៈចាញ់កូន កាត់បន្ថយការពុលឡាន កាត់បន្ថយការកកឈាម ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម​ កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម កាត់បន្ថយជាតិកូឡេស្តេរ៉ុល កាត់បន្ថយអការៈផ្តាសសាយរ៉ាំរ៉ៃ និងអការៈតានតឹង កាត់បន្ថយឥទ្ធិពលកាំរស្មីUVមកលើស្បែក កាត់បន្ថយការរលាកបំពង់ក សម្រកក្បាលពោះ ប្រភព៖វិធីធ្វើទឹកខ្ញីដើម្បីសុខភាព  

Continue Reading...

របៀបធ្វើជីកំប៉ុស ស៊ុបភើ អីអឹម បូកាឈី (Super EM Bokashi)

របៀបធ្វើជីកំប៉ុស ស៊ុបភើ អីអឹម បូកាឈី (Super EM Bokashi) សម្ភារៈ កន្ទួក ២៥ គីឡូក្រាម លាមកគោ ១២.៥ គីឡូក្រាម ធ្យូងអង្កាម ២៥ គីឡូក្រាម ស្ករល្ងូ ៨០០ មីលីលីត្រ ទឹកស្អាត ៣០ លីត្រ អីអឹម ៨០០ មីលីលីត្រ របៀបលាយ លាយលាកមកគោ កន្ទួក និងធ្យូងអង្កាមចូលគ្នា ឲ្យសព្វល្អ លាយស្ករល្ងូ និងអីអឹមឲ្យបានសព្វល្អ រួចចាក់ទៅ ក្នុងទឹកស្អាត៣០លីត្រ ហើយយកទៅស្រោច ល្បាយខាងលើ រួចច្របល់វាចូលគ្នាឲ្យសព្វល្អ ត្រូវប្រាកដថា ល្បាយមានសំណើមគ្រប់ គ្រាន់ (៤០%-៥០%) បន្ទាប់ពីលាយរួច ត្រូវដាក់ក្នុងធុង ឬផ្លាស្ទិច ដោយសង្កត់វាឲ្យណែនល្អ រួចគ្របឬចងមាត់វាឲ្យជិតល្អ និងដាក់នៅក្រោមម្លប់ របៀបប្រើ អីអឹម បូកាឈី អាចប្រើបានក្នុងរយៈពេល២ទៅ ៣ សប្តាហ៍ នៅពេលដែលល្បាយនេះមានក្លិនឈ្ងុយ […]

Continue Reading...