Try looking in the monthly archives. May 2018

បច្ចេកទេសដាំខ្ញីក្នុងបាវ

បច្ចេកទេសដាំខ្ញីក្នុងបាវ ការរៀបចំសម្រាប់ដាំ បាវ ២៥ឬ៥០គីឡូ មើមពូជខ្ញី ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស អង្កាម និងកម្ទេចស្លឹកឈើ វិធីដាំ បើយកបាវ៥០គីឡូ ត្រូវបត់វាយកត្រឹមពាក់កណ្តាល តែបើបាវ២៥គីឡូ មិនបាច់បត់ទេ និងដាក់គម្លាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន ចាក់ល្បាយជីចូលក្នុងបាវនោះកំពស់៣តឹក យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល ជម្រៅកន្លះតឹក យកចំបើងគ្របពីលើ ហើយដាក់ការ៉ុងដែលដាំ នៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក ការថែទាំ និងប្រមូលផល ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជី កំប៉ុសរាល់២អាទិត្យម្តង ធ្វើការសម្អាតស្មៅចេញ អាយុចាប់ពី៤-៥ខែ អាចប្រមួលផលបានហើយ ប្រភព៖ បច្ចេកទេសដាំខ្ញីក្នុងបាវ  

Continue Reading...

បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់ដង្កូវចោះដើមស្រូវពណ៌លឿង ស្រឹងជញ្ជក់ទឹកដោះ ដង្កូវកាត់ដើម និងអណ្ដើកមាសវែង

បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់ដង្កូវចោះដើមស្រូវពណ៌លឿង ស្រឹងជញ្ជក់ទឹកដោះ ដង្កូវកាត់ដើម និងអណ្ដើកមាសវែង គ្រឿងផ្សំ ម្ទេស១ គីឡូក្រាម ផ្លែទៀប១ គីឡូក្រាម ប៉ិគក់១ គីឡូក្រាម ទឹក២ លីត្រ វិធីធ្វើ ហាន់គ្រឿងផ្សំឲ្យតូចៗ ដាក់ទៅក្នុងធុងឬពាងដែលបានដាក់ទឹក២ លីត្រចូលរួច បិទពាងនោះ ដាក់នៅក្រោមដើមឈើរយៈ ពេល១សបា្តហ៍ វិធីប្រើ យកទឹកថ្នាំខាងលើចំនួន០,២៥ លីត្រ លាយជាមួយទឹក១២ លីត្រ បាញ់ទៅលើរុក្ខជាតិដែលរងការបំផ្លាញនោះនៅម៉ោង៤ទៅ៥ល្ងាច ប្រភេទរុក្ខជាតិ ល្ពៅ ល្ហុង ស្រូវ និងដំណាំបន្លែមួយ ចំនួនទៀត ប្រភព៖ បច្ចេកទេសថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់ដង្កូវ

Continue Reading...