Category Archives: Fertilizers

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ ធាតុផ្សំ សណ្តែកសៀង​១គីឡូក្រាម សំបកផ្លែម្នាស់មានសាច់ជាប់ខ្លះ ២គីឡួក្រាម ស្ករងូ​៣គីឡូក្រាម ទឹកចម្រាញ់ចេញពីកូនចេក​១លីត្រ​(យកកូនចេក​ចម្រាញ់ឲ្យម៉ដ្ឋ​រួចលាយជាមួយស្ករងូ​១លីត្រ​រក្សាទុកវា​១០ថ្ងៃ​រួចយកទឹកវាមកប្រើ) ទឹកដូង​១០លីត្រ ធុងជ័រដែលមានចំណុះ​៣០លីត្រ​និងមានគម្រប វិធីធ្វើ ដាក់សណ្តែកសៀងចូលក្នុងធុង ហាន់សំបកម្នាស់ជាចំណិតតូចៗដាក់ចូល ដាក់ស្ករល្ងូរ ​៣គីឡូក្រាម ​ទឹកចម្រាញ់ពីកូនចេក​​១លីត្រចូល​ រួចកូរឲ្យសព្វ គ្របរក្សាទុករយៈពេល​ ១៤ថ្ងៃ វិធីប្រើ លាយទឹកថ្នាំខាងលើ ២ស្លាបព្រាបាយ ជាមួយទឹក​ ២០លីត្រ ស្រោចជាប្រចាំលើដំណាំបន្លែដាំយកស្លឹកផ្សេងៗ អត្ថប្រយោជន៍ ជួយឲ្យដំណាំ និងបន្លែលូតលាស់ស្លឹកបានល្អ និងជួយឫសរបស់វាផងដែរ វត្ថុធាតុដើមងាយរក​ ចំណាយតិច ទទួលបាន​ប្រសិទ្ធិភាពខ្ពស់ ប្រភព៖ វិធីធ្វើជី  

Continue Reading...