បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់ដង្កូវចោះដើមស្រូវពណ៌លឿង ស្រឹងជញ្ជក់ទឹកដោះ ដង្កូវកាត់ដើម និងអណ្ដើកមាសវែង
- On May, 26, 2018
- Morokoth Keo
បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់ដង្កូវចោះដើមស្រូវពណ៌លឿង ស្រឹងជញ្ជក់ទឹកដោះ ដង្កូវកាត់ដើម និងអណ្ដើកមាសវែង គ្រឿងផ្សំ ម្ទេស១ គីឡូក្រាម ផ្លែទៀប១ គីឡូក្រាម ប៉ិគក់១ គីឡូក្រាម ទឹក២ លីត្រ វិធីធ្វើ ហាន់គ្រឿងផ្សំឲ្យតូចៗ ដាក់ទៅក្នុងធុងឬពាងដែលបានដាក់ទឹក២ លីត្រចូលរួច បិទពាងនោះ ដាក់នៅក្រោមដើមឈើរយៈ ពេល១សបា្តហ៍ វិធីប្រើ យកទឹកថ្នាំខាងលើចំនួន០,២៥ លីត្រ លាយជាមួយទឹក១២ លីត្រ បាញ់ទៅលើរុក្ខជាតិដែលរងការបំផ្លាញនោះនៅម៉ោង៤ទៅ៥ល្ងាច ប្រភេទរុក្ខជាតិ ល្ពៅ ល្ហុង ស្រូវ និងដំណាំបន្លែមួយ ចំនួនទៀត ប្រភព៖ បច្ចេកទេសថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់ដង្កូវ
Continue Reading...វិធីធ្វើទឹកខ្ញីដើម្បីសុខភាព
- On Apr, 26, 2018
- Morokoth Keo
វិធីធ្វើទឹកខ្ញីដើម្បីសុខភាព វិធីធ្វើទឹកខ្ញីដើម្បីសុខភាព យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជា ចំណិតតូចៗ ដាក់ដាំទឹកប្រមាណ0,៧លីត្រឲ្យពុះ ដាក់ខ្ញីចូលរម្ងាស់រយៈពេល១៥នាទី រួចទុកឲ្យត្រជាក់ ទទួលទានម្តងប្រមាណ១០០មីលីលីត្រ ដោយប្របាច់ក្រូចឆ្មារបន្តិច បន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកកកតាមចំណូលចិត្ត ទទួលទានជាប្រចាំ១ថ្ងៃម្តង អត្ថប្រយោជន៍នៃខ្ញី ជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងបេះដូង កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះ ការពារជំងឺមហារីក កាត់បន្ថយអាការៈចាញ់កូន កាត់បន្ថយការពុលឡាន កាត់បន្ថយការកកឈាម ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម កាត់បន្ថយជាតិកូឡេស្តេរ៉ុល កាត់បន្ថយអការៈផ្តាសសាយរ៉ាំរ៉ៃ និងអការៈតានតឹង កាត់បន្ថយឥទ្ធិពលកាំរស្មីUVមកលើស្បែក កាត់បន្ថយការរលាកបំពង់ក សម្រកក្បាលពោះ ប្រភព៖វិធីធ្វើទឹកខ្ញីដើម្បីសុខភាព
Continue Reading...