របៀបធ្វើជីកំប៉ុស ស៊ុបភើ អីអឹម បូកាឈី (Super EM Bokashi)

របៀបធ្វើជីកំប៉ុស ស៊ុបភើ អីអឹម បូកាឈី (Super EM Bokashi)

សម្ភារៈ




  1. កន្ទួក ២៥ គីឡូក្រាម
  2. លាមកគោ ១២.៥ គីឡូក្រាម
  3. ធ្យូងអង្កាម ២៥ គីឡូក្រាម
  4. ស្ករល្ងូ ៨០០ មីលីលីត្រ
  5. ទឹកស្អាត ៣០ លីត្រ
  6. អីអឹម ៨០០ មីលីលីត្រ

របៀបលាយ

  • លាយលាកមកគោ កន្ទួក និងធ្យូងអង្កាមចូលគ្នា ឲ្យសព្វល្អ
  • លាយស្ករល្ងូ និងអីអឹមឲ្យបានសព្វល្អ រួចចាក់ទៅ ក្នុងទឹកស្អាត៣០លីត្រ ហើយយកទៅស្រោច ល្បាយខាងលើ រួចច្របល់វាចូលគ្នាឲ្យសព្វល្អ
  • ត្រូវប្រាកដថា ល្បាយមានសំណើមគ្រប់ គ្រាន់ (៤០%-៥០%)
  • បន្ទាប់ពីលាយរួច ត្រូវដាក់ក្នុងធុង ឬផ្លាស្ទិច ដោយសង្កត់វាឲ្យណែនល្អ រួចគ្របឬចងមាត់វាឲ្យជិតល្អ និងដាក់នៅក្រោមម្លប់

របៀបប្រើ

  • អីអឹម បូកាឈី អាចប្រើបានក្នុងរយៈពេល២ទៅ ៣ សប្តាហ៍ នៅពេលដែលល្បាយនេះមានក្លិនឈ្ងុយ
  • ប្រើជាជីកំប៉ុស
  • ទ្រាប់បានមុនពេលដាំកូន៧ថ្ងៃ ចំនួន១គីឡូក្រាម/១ម៉ែត្រការ៉េ ឬ១ក្តាប់ដៃពេញ/១ដើម
  • អាចប្រើបន្ទាប់ពីដាំហើយ ដោយដាក់១ក្តាប់ដៃ ពេញ/១ដើម នៅជុំវិញគល់ដំណាំ
  • អាចទុករយៈពេល១ឆ្នាំ

អត្ថប្រយោជន៍

  • ជួយឲ្យដំណាំដុះលូតលាស់ល្អ
  • ជំនួយដើម និងស្លឹកលូតលាស់ល្អ
  • សុវត្ថិភាពដល់អ្នកដាំដុះ និងអ្នកប្រើប្រាស់
  • សន្សំសំចៃថវិការបានច្រើន តាមរយៈការប្រើ សម្ភារៈដែលមានស្រាប់
  • កាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី
  • ចូលរួមរក្សាបរិស្ថាន

ប្រភព៖ របៀបធ្វើជីកំប៉ុស ស៊ុបភើ អីអឹម បូកាឈី (Super EM Bokashi)

 




Leave a Reply

x

*required

This site uses Akismet to reduce spam. Learn how your comment data is processed.